Khmer Community Work and History Study Tour Program in Siem Reap
March 7, 2025 2025-03-07 18:20Khmer Community Work and History Study Tour Program in Siem Reap
ដំណើរទស្សនកិច្ចសិក្សា រៀបចំឡើងដោយថ្នាក់ខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា។ ដំណើរការនៃកម្មវិធីនេះ ក្រោមប្រធានបទមួយឈ្មោះថា “កម្មវិធីដំណើរសិក្សាសហគមន៍និងប្រវត្តិសាស្ត្រខ្មែរនៅខេត្តសៀមរាប” ។ ទស្សនកិច្ចនេះបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៨ ២៩ ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ កម្មវិធីនេះបានបញ្ចប់ដោយជោគជ័យនិងបន្សល់ទុកនូវអនុស្សាវរីយ៍ជាពិសេសចំណេះដឹងដែលបានផ្ដល់ជូនទៅសហគមន៍ និងនិស្សិតបានទទួលនូវការយល់ដឹងបន្ថែមអំពីការធ្វើការងារសហគមន៍ រួមទាំងប្រាង្គប្រាសាទនានា នៅខេត្តសៀមរាប។